Rean Ruos Podcast
Avsnitt

អ៊ីនធឺណិតស៊ីខួរ សម័យ Brain Rot

Dela

អ្នកធ្លាប់បើកទូរស័ព្ទ រួចភ្លេចថាចង់ធ្វើអ្វីអត់?

នោះមិនមែនជារឿងតូចទេ។ វាអាចជា Brain Rot — ស្ថានភាពដែលខួរក្បាលរបស់យើងចាប់ផ្តើមបាត់បងសមត្ថភាព ធ្វើមុខងារដែលវាគួរពូកែទៅលើ។ កត្តានេះកើតឡើងដោយសារការមានទម្លាប់មើលតែមាតិកាខ្លីៗ ការឆ្លាស់សកម្មភាពញឹកញាប់ពេក  និងការពឹងពាក់ទៅលើបច្ចេកវិទ្យាជ្រុលក្នុងការគិតឱ្យយើង។

នៅក្នុងវគ្គនេះ យើងនិយាយអំពី៖

  • Brain Rot ជាអ្វី ហើយវាកើតឡើងយ៉ាងដូចម្តេច?
  • ហេតុអ្វីការប្តូរសកម្មភាពញឹកញាប់ពេកធ្វើឱ្យយើងអស់កម្លាំងទាំងមិនដឹងខ្លួន?
  • ភាពខុសគ្នារវាង ប្រើបច្ចេកវិទ្យា និង ត្រូវបានបច្ចេកវិទ្យាប្រើ
  • របៀបការពារសមត្ថភាពខួរក្បាលខ្លួន និងហ្វឹកហាត់វាឱ្យនៅចេះគិតបានល្អ

អ៊ីនធឺណិតជាឧបករណ៍ — មិនមែនជាម្ចាស់របស់យើងទេ។ យើងត្រូវប្រើវា មិនមែនឱ្យវាប្រើយើងឡើយ។

តស់ ចូលរួមស្តាប់វគ្គថ្មីនេះ ហើយចាប់ផ្តើមគិតជាខ្លួនឯងម្តងទៀត។

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

__________________________

🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 

Podden och tillhörande omslagsbild på den här sidan tillhör Monyputhy Ly. Innehållet i podden är skapat av Monyputhy Ly och inte av, eller tillsammans med, Poddtoppen.